Recent Articles

Tuesday, June 11, 2013

ញ៉ែម សុគន្ធ ប្រជាប្រិយភាព​រំកិល​ឡើង ខណៈ​រឿង​ស្នេហ៍​សុំ​លាក់​សិន​

Tuesday, June 11, 2013 - 0 Comments

cen.com.kh៖​ តារា​សម្តែង និង​ជា​ពិធីករ​ដ៏​ស្រស់​សង្ហា ចង្កា​ព្រែក លោក ញ៉ែម សុគន្ធ មួយរយៈ​មកនេះ ទាំង​ប្រជាប្រិយភាព និង​ការគាំទ្រ ហាក់​ឈាន​ឡើងទៅ​មុខជា​លំដាប់  ហើយ​ថែមទាំង​លេចមុខ ស្ទើរតែ​គ្រប់​សាច់រឿង ក្នុង​កម្មវិធី​តាម​ទូរទស្សន៍​ផ្សេងៗ​។ ចំណែក​រឿង​ស្នេហ៍សុំ​លាក់​សិន ចាំ​ដល់​ថ្ងៃ​ចូល​រោងការ តែ​លោក​ប្រាប់ថា មាន​ស្នេហា​ហើយ ។​

តារា​សម្តែង លោក ញ៉ែម សុគន្ធ បាន​ឲ្យ​ដឹងថា សម្រាប់​ការងារ​សិល្បៈ សព្វថ្ងៃ គឺ​ចាប់ពី​ដើមឆ្នាំ​២០១៣ មាន​ភាព​រវល់​ច្រើន ព្រោះ​មានការ​ងារ​ជា​បន្តបន្ទាប់​គ្នា​មករ​ហូត ។ លោក​ទើបតែ​ថត​បញ្ចប់​ពីរ​រឿង គឺ រឿង “Road to freedom” និង​រឿង  “​កុមារី​២៥​ឆ្នាំវគ្គ​២” ក៏​ចាប់ផ្តើម​បញ្ចាំង​តាម​រោងភាពយន្ត​នានា និង​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួនទៀត ។​
​តារា​សម្តែង​ប្រុស​រូបនេះ បាន​បន្តថា ទាំង​ការសម្តែង​ខ្សែ​រឿង ការថត​ស្ប៉ត​ពាណិជ្ជកម្ម និង​តំណែង​ជា​ពិធីករ​នៅ​ស្ថានីយ​ទូរ​ស្សន៍​ប៉ុស្តិ៍​ហង្ស​មាស គឺមាន​ភាព​មមាញឹក​ខ្លាំង​។ ព្រម​ជាមួយគ្នានេះ លោក​ក៏មាន​ឱកាស​ច្រើន​ក្នុងការ​បង្ហាញមុខ​នៅ​ទូរ​ស្សន៍​ប៉ុស្តិ៍​ហង្ស​មាស តាមរយៈ​ការធ្វើជា​ពិធីករ​នៅតាម​កម្មវិធី​មួយចំនួន​នៅ​ទីនោះ ។​

​ទាក់ទិន​នឹង​រឿង​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​ក្រៅ​ឆាក​វិញ ត្រូវបាន​បុរស​សង្ហា ញ៉ែម សុគន្ធ និយាយ​ប្រាប់ថា  “​ទាក់ទិន​នឹង​រឿង​ជីវិត​ស្នេហា គឺ​ខ្ញុំ​គិត​យូរ​មកហើយ តែ​គ្រាន់​ថា ថ្ងៃ​រៀបការ​មិនទាន់​ហ៊ាន​សម្រេច ស្នេហា​វា​មាន​យូរ​មកហើយ អាយុ​ប៉ុណ្ណឹង​ហើយ​មិនដែល​អត់​ទេ​” ។​

​ទោះបីជា​លោក ញ៉ែម សុគន្ធ បាន​បង្ហើប​ប្រាប់ថា មាន​ស្នេហ៍​រួចមកហើយ​យ៉ាងណាក្តី ប៉ុន្តែ​លោក​មិន​ឱ្យដឹងពី​នារី​ម្នាក់​នោះជា​នរណា មានការ​ងារ​អ្វី ហើយ​នៅទីណា​ទេ ។ គ្រាន់តែ​លោក​បញ្ជាក់ថា  “​ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​អី​ឱ្យ​ច្រើន​ជាងនេះទៀត​នោះទេ ចាំ​ដល់​ថ្ងៃ​ចូល​រោងការ​ទើប​ដឹងថាជា​មនុស្ស​បែបណា​ពេលដែល​ឃើញ​គឺ​ពេល​ហ្នឹង​តែម្តង​” ។​

​គួររំលឹកថា តារា​សម្តែង​សម្បូរ​ស្នេហ៍​ចង្កាព្រែក លោក ញ៉ែម សុគន្ធ ជា​អតីត​ហ្រេ្វ​សស៊ី​ប៊​យ កាលពី​អំឡុង​ឆ្នាំ​២០០២​។ ចាប់ពីពេលនោះ​មក លោក​បានក្លាយ​ខ្លួន​ជាតា​រា​សម្តែង​តែម្តង​។ ផ្លែផ្កា​ពី​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​មកនេះ បានប្រែក្លាយ​ឱ្យ​លោក​ទៅជា​តារា​ប្រុស​មួយ​ដួង​ដែល​ទទួលបាន​ជោគជ័យ ថែមទាំង​មាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្ស​និជ​ន​គ្រប់​ស្រទាប់វណ្ណៈ រហូតដល់​បច្ចុប្បន្ននេះ ៕

សំគាល់ៈ Khmer Star News មិនមែន​ជា​ម្ចាស់​ដើម​នៃ​ពត៌មាន​នេះ​ទេ ។ ដូច្នេះ​យើង​មិន​ទទួល​ខុស​ត្រូវ​លើ​ព័ត៌មាន​នេះទេ។ បើសិន​ជា​មាន​បញ្ហា​មិន​ប្រក្រ​តី សូម​ទំនាក់ទំនង​មកកាន់​យើង​ខ្ញុំ។

Saturday, June 1, 2013

គង់ ច័ន្ទ​ស្រីមុំ មិនទាន់​ធានាបាន​ថា អាច​ក្រាប​សំពះ​ផ្ទឹម​ចូល​រោងការ

Saturday, June 1, 2013 - 0 Comments


[ប្រភព៖ cen.com.kh ] ស្នេហ៍​រវាង​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង​លោក​គឹម សីហា ហាក់​មិនទាន់​ធានាបាន​ថា អាច​ក្រាប​សំពះ​ផ្ទឹម ចូល​រោងការ តាម​ប្រពៃណី​ដូច​តារា សិល្បៈ​មួយចំនួន​នៅឡើយ​។ ព្រោះតែ​ពុំទាន់​ទទួលបាន​ការឯកភាព ពី​ក្រុមគ្រួសារ​ទាំង សងខាង​ឡើយ ស្រប​ពេលដែល​ក្រុមគ្រួសារ​នាង​ហាក់​មិន​ពេញ​ចិត្តនឹង​សម្ព័ន្ធ​ស្នេហ៍​មួយ​នេះ​ទេ​។​
​មិត្តភក្តិ​ស្រី​របស់ គង់ ច័ន្ទ​ស្រីមុំ ម្នាក់​ពុំមែន​ជា​អ្នកសិល្បៈ​និង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឱ្យដឹងថា ចំណង​ស្នេហ៍​មួយគូ​នេះ​ទំនង ជា​មិនអាច​ទៅមុខ បានឡើយ ព្រោះ​គ្រួសារ​នាង​មិន​យល់ស្រប​ឱ្យ​អ្នក​ទាំងពីរ​រៀបការ​ជាមួយគ្នា​។
​ដោយ​សម្អាង​លើ​ខែ​ឆ្នាំ មិនត្រូវ​គ្នា និង​បញ្ហា​មួយចំនួន ដែល​ក្រុមគ្រួសារ​ទាំងពីរ​ខ្វែងគំនិត​គ្នា ។ ប៉ុន្តែ​ពួកគេ​នៅ តែ​ព្យាយាម​ជម្នះ​ចិត្ត​ឪពុកម្តាយ​រហូត​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​រវាង​នាង និង​គ្រួសារ ថែម​ទៀតផង​។​
​ក្នុងជំនួប​ជាមួយ​តារា​សម្តែង​សិច​ស៊ី គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​និង​គាត់ (​លោក​សីហា​) នៅតែ​ស្រលាញ់គ្នា​ដដែល ប៉ុន្តែ​ការ​បែក​គ្នា មួយរយៈ​នេះ គឺ​ពួក​ខ្ញុំ​មាន ការងារ​ធ្វើ​រៀងៗ​ខ្លួន​។ ខ្ញុំ​និង​គាត់​បាន​ពង្រីក​មុខ​ជំនួញ​មួយ ដែល​ពួកយើង​បាន​បង្កើត​រួមគ្នា ដែល​ធ្វើឱ្យ​គាត់ មមាញឹក​ច្រើន ប៉ុន្តែ​ពួកយើង​នៅក្បែរ​គ្នា​ជាប្រចាំ​ដដែល​ទេ​។ ហើយ​រឿង ចាស់ៗ​យ៉ាងណា​នោះ ពួក​ខ្ញុំ​ក៏​មិនទាន់បាន​សុំ ការសម្រេច របស់​ពួកគាត់​ទាំង​សង ខាង​ដែរ​។ បច្ចុប្បន្ន​ពួក​ខ្ញុំ​មិនទាន់​គិតដល់​រឿង​រៀបការ​ទេ ព្រោះ​ពេលនេះ​ទាំង​គាត់ ទាំង​ខ្ញុំ រវល់​ស្មើគ្នា ទាំង​ការងារ​សិល្បៈ និង​មុខ​ជំនួញ​”​។​
​តារា​រាង​សិច​ស៊ី​មិនធម្មតា​រូបនេះ​បន្តថា “​ធម្មតា​ទេ សម្រាប់​ការរស់នៅ​ឆ្ងាយ​គ្នា ឬ​បែក​គ្នា នៅពេលដែល​យើង​មាន​ភារកិច្ច​រៀងខ្លួន​នោះ​។ ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំ គឺ​ពុំដែល ឃ្លាត​គ្នា​យូរ​ឡើយ ហើយក៏​ពុំមាន​អ្នក​ទី​៣​ណា មក​តាម​ជ្រៀតជ្រែក​ស្នេហ៍​ខ្ញុំ​ដែរ ពួកយើង យល់ចិត្ត​គ្នា​ច្បាស់​ណាស់ គាត់​តែង​ឱ្យ​តម្លៃ​ខ្ញុំ និង​មាន​ទំនុកចិត្ត​ខ្ពស់​មកលើ​ខ្ញុំ រួមទាំង ការងារ​ខ្ញុំ​ផងដែរ​”​។​
​ចំពោះ​ព័ត៌មាន​លេច​ឮថា​មាន​អ្នក​ទី​បី​ចូល​ជ្រៀតជ្រែក​នោះ តារា​ដើមទ្រូង​ស្អាត គង់ ច័ន្ទ​ស្រីមុំ បាន​ប្រាប់ថា តាមពិត​អ្នក​តាម​ស្រលាញ់​មិន​ខ្វះ​ឡើយ ហើយ​នាង​ក៏​មិនដឹងថា ជា​អ្នកជំនួញ ឧកញ៉ា ឬក៏​ជា​មន្ត្រីរាជការ​ដែរ ព្រោះ​មិនបាន​ចាប់អារម្មណ៍ ។ ប៉ុន្តែ​នាង អះអាងថា ចំណង​ស្នេហ៍​របស់​នាង​ត្រូវតែ​ដឹង​ច្បាស់ ព្រោះ​ជា​អនាគត​ហើយ សម្រាប់​អ្នក តាម​សុំ​ស្នេហ៍​នាង​នោះ គឺជា​សិទ្ធិ​របស់គេ សំខាន់​ឱ្យតែ​នាង​មាន​ស្នេហ៍​ស្មោះ​ចំពោះ​ម្ចាស់ ស្នេហ៍​ទៅបាន​ហើយ ។​
​គង់ ច័ន្ទ​ស្រីមុំ បន្តថា “​កន្លងមក​មាន​អ្នក​តាម​សុំ​ស្នេហ៍​ខ្ញុំ​ច្រើន​ដែរ ប៉ុន្តែ​ខ្ញុំ​ពុំដែល ទទួល​ស្នេហ៍​ពី​បុរស​ណា​ម្នាក់​ឡើយ ព្រោះ​ខ្ញុំ​មិន​ចង់ភ្ជាប់​ទំនាក់ទំនង​អ្វី​ច្រើន ក្រៅ​អំពី​អ្នក ដែល​ខ្ញុំ​ស្រលាញ់​ទេ ។ ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្ញុំ​នៅតែមាន​ទំនាក់ទំនង ជាមួយ​គាត់​ដដែល គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ​”៕​


សំគាល់ៈ Khmer Star News មិនមែន​ជា​ម្ចាស់​ដើម​នៃ​ពត៌មាន​នេះ​ទេ ។ ដូច្នេះ​យើង​មិន​ទទួល​ខុស​ត្រូវ​លើ​ព័ត៌មាន​នេះទេ។ បើសិន​ជា​មាន​បញ្ហា​មិន​ប្រក្រ​តី សូម​ទំនាក់ទំនង​មកកាន់​យើង​ខ្ញុំ។

Blogger templates

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 ព័ត៌មានតារាខ្មែរ. All rights reserved.
Prepared by Tula Cambodia