Saturday, June 1, 2013

គង់ ច័ន្ទ​ស្រីមុំ មិនទាន់​ធានាបាន​ថា អាច​ក្រាប​សំពះ​ផ្ទឹម​ចូល​រោងការ


[ប្រភព៖ cen.com.kh ] ស្នេហ៍​រវាង​តារា​សម្តែង គង់ ច័ន្ទ​ស្រីមុំ និង​លោក​គឹម សីហា ហាក់​មិនទាន់​ធានាបាន​ថា អាច​ក្រាប​សំពះ​ផ្ទឹម ចូល​រោងការ តាម​ប្រពៃណី​ដូច​តារា សិល្បៈ​មួយចំនួន​នៅឡើយ​។ ព្រោះតែ​ពុំទាន់​ទទួលបាន​ការឯកភាព ពី​ក្រុមគ្រួសារ​ទាំង សងខាង​ឡើយ ស្រប​ពេលដែល​ក្រុមគ្រួសារ​នាង​ហាក់​មិន​ពេញ​ចិត្តនឹង​សម្ព័ន្ធ​ស្នេហ៍​មួយ​នេះ​ទេ​។​
​មិត្តភក្តិ​ស្រី​របស់ គង់ ច័ន្ទ​ស្រីមុំ ម្នាក់​ពុំមែន​ជា​អ្នកសិល្បៈ​និង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឱ្យដឹងថា ចំណង​ស្នេហ៍​មួយគូ​នេះ​ទំនង ជា​មិនអាច​ទៅមុខ បានឡើយ ព្រោះ​គ្រួសារ​នាង​មិន​យល់ស្រប​ឱ្យ​អ្នក​ទាំងពីរ​រៀបការ​ជាមួយគ្នា​។
​ដោយ​សម្អាង​លើ​ខែ​ឆ្នាំ មិនត្រូវ​គ្នា និង​បញ្ហា​មួយចំនួន ដែល​ក្រុមគ្រួសារ​ទាំងពីរ​ខ្វែងគំនិត​គ្នា ។ ប៉ុន្តែ​ពួកគេ​នៅ តែ​ព្យាយាម​ជម្នះ​ចិត្ត​ឪពុកម្តាយ​រហូត​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​រវាង​នាង និង​គ្រួសារ ថែម​ទៀតផង​។​
​ក្នុងជំនួប​ជាមួយ​តារា​សម្តែង​សិច​ស៊ី គង់ ច័ន្ទ​ស្រីមុំ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​និង​គាត់ (​លោក​សីហា​) នៅតែ​ស្រលាញ់គ្នា​ដដែល ប៉ុន្តែ​ការ​បែក​គ្នា មួយរយៈ​នេះ គឺ​ពួក​ខ្ញុំ​មាន ការងារ​ធ្វើ​រៀងៗ​ខ្លួន​។ ខ្ញុំ​និង​គាត់​បាន​ពង្រីក​មុខ​ជំនួញ​មួយ ដែល​ពួកយើង​បាន​បង្កើត​រួមគ្នា ដែល​ធ្វើឱ្យ​គាត់ មមាញឹក​ច្រើន ប៉ុន្តែ​ពួកយើង​នៅក្បែរ​គ្នា​ជាប្រចាំ​ដដែល​ទេ​។ ហើយ​រឿង ចាស់ៗ​យ៉ាងណា​នោះ ពួក​ខ្ញុំ​ក៏​មិនទាន់បាន​សុំ ការសម្រេច របស់​ពួកគាត់​ទាំង​សង ខាង​ដែរ​។ បច្ចុប្បន្ន​ពួក​ខ្ញុំ​មិនទាន់​គិតដល់​រឿង​រៀបការ​ទេ ព្រោះ​ពេលនេះ​ទាំង​គាត់ ទាំង​ខ្ញុំ រវល់​ស្មើគ្នា ទាំង​ការងារ​សិល្បៈ និង​មុខ​ជំនួញ​”​។​
​តារា​រាង​សិច​ស៊ី​មិនធម្មតា​រូបនេះ​បន្តថា “​ធម្មតា​ទេ សម្រាប់​ការរស់នៅ​ឆ្ងាយ​គ្នា ឬ​បែក​គ្នា នៅពេលដែល​យើង​មាន​ភារកិច្ច​រៀងខ្លួន​នោះ​។ ប៉ុន្តែ​សម្រាប់​ពួក​ខ្ញុំ គឺ​ពុំដែល ឃ្លាត​គ្នា​យូរ​ឡើយ ហើយក៏​ពុំមាន​អ្នក​ទី​៣​ណា មក​តាម​ជ្រៀតជ្រែក​ស្នេហ៍​ខ្ញុំ​ដែរ ពួកយើង យល់ចិត្ត​គ្នា​ច្បាស់​ណាស់ គាត់​តែង​ឱ្យ​តម្លៃ​ខ្ញុំ និង​មាន​ទំនុកចិត្ត​ខ្ពស់​មកលើ​ខ្ញុំ រួមទាំង ការងារ​ខ្ញុំ​ផងដែរ​”​។​
​ចំពោះ​ព័ត៌មាន​លេច​ឮថា​មាន​អ្នក​ទី​បី​ចូល​ជ្រៀតជ្រែក​នោះ តារា​ដើមទ្រូង​ស្អាត គង់ ច័ន្ទ​ស្រីមុំ បាន​ប្រាប់ថា តាមពិត​អ្នក​តាម​ស្រលាញ់​មិន​ខ្វះ​ឡើយ ហើយ​នាង​ក៏​មិនដឹងថា ជា​អ្នកជំនួញ ឧកញ៉ា ឬក៏​ជា​មន្ត្រីរាជការ​ដែរ ព្រោះ​មិនបាន​ចាប់អារម្មណ៍ ។ ប៉ុន្តែ​នាង អះអាងថា ចំណង​ស្នេហ៍​របស់​នាង​ត្រូវតែ​ដឹង​ច្បាស់ ព្រោះ​ជា​អនាគត​ហើយ សម្រាប់​អ្នក តាម​សុំ​ស្នេហ៍​នាង​នោះ គឺជា​សិទ្ធិ​របស់គេ សំខាន់​ឱ្យតែ​នាង​មាន​ស្នេហ៍​ស្មោះ​ចំពោះ​ម្ចាស់ ស្នេហ៍​ទៅបាន​ហើយ ។​
​គង់ ច័ន្ទ​ស្រីមុំ បន្តថា “​កន្លងមក​មាន​អ្នក​តាម​សុំ​ស្នេហ៍​ខ្ញុំ​ច្រើន​ដែរ ប៉ុន្តែ​ខ្ញុំ​ពុំដែល ទទួល​ស្នេហ៍​ពី​បុរស​ណា​ម្នាក់​ឡើយ ព្រោះ​ខ្ញុំ​មិន​ចង់ភ្ជាប់​ទំនាក់ទំនង​អ្វី​ច្រើន ក្រៅ​អំពី​អ្នក ដែល​ខ្ញុំ​ស្រលាញ់​ទេ ។ ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ខ្ញុំ​នៅតែមាន​ទំនាក់ទំនង ជាមួយ​គាត់​ដដែល គឺ​គ្មាន​បញ្ហា​អ្វី​ឡើយ​”៕​


សំគាល់ៈ Khmer Star News មិនមែន​ជា​ម្ចាស់​ដើម​នៃ​ពត៌មាន​នេះ​ទេ ។ ដូច្នេះ​យើង​មិន​ទទួល​ខុស​ត្រូវ​លើ​ព័ត៌មាន​នេះទេ។ បើសិន​ជា​មាន​បញ្ហា​មិន​ប្រក្រ​តី សូម​ទំនាក់ទំនង​មកកាន់​យើង​ខ្ញុំ។

Tags: , ,

0 Responses to “គង់ ច័ន្ទ​ស្រីមុំ មិនទាន់​ធានាបាន​ថា អាច​ក្រាប​សំពះ​ផ្ទឹម​ចូល​រោងការ”

Post a Comment

Blogger templates

Subscribe

Donec sed odio dui. Duis mollis, est non commodo luctus, nisi erat porttitor ligula, eget lacinia odio. Duis mollis

© 2013 ព័ត៌មានតារាខ្មែរ. All rights reserved.
Prepared by Tula Cambodia